ចំនុចដែលត្រូវប្រុងប្រយ័ត្នដើម្បីអោយកូនកើតមកប្រកបដោយសុខភាពល្អ


  • ចំនុចដែលត្រូវប្រុងប្រយ័ត្នដើម្បីអោយកូនកើតមកប្រកបដោយសុខភាពល្អ
    ប្រសិនបើម្តាយមានសុខភាពល្អ កូនដែលកើតមកក៏មានសុខភាពល្អដែរ។ បើសិនជាម្តាយមាន គម្រោងចង់មានផ្ទៃពោះ អ្នកម្តាយត្រូវតែមានសុខភាពល្អ។ ប្រសិនជាអ្នកមានជំងឺ សូមទៅពិភាក្សា ជាមួយគ្រូពេទ្យដើម្បីទទួលការព្យាបាល។
  • សូមកុំលេបថ្នាំតាមតែអំពើចិត្ត
    ថ្នាំសង្កូវផ្សេង ត្រូវតែជៀសវាងនៅពេលមានផ្ទៃពោះ ។ ថ្នាំ(ឱសថ) អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ទារក ។ ជាពិសេស អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលមានផ្ទៃពោះនៅដំណាក់កាលដំបូង ពីព្រោះដៃ ជើង បេះដូង និងប្រព័ន្ធសរសៃរប្រសាទរបស់ទារកលូតលាស់។ អ្នកត្រូវតែទទួល ការព្យាបាលជំងឺជាមួយលោកគ្រូពេទ្យរួមផ្សំ និងការលេបថ្នាំ ក្នុងករណីមានជម្ងឺរាំរៃ ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ឬ ជំងឺដែលបង្កបញ្ហាធំចំពោះស្ត្រីមានផ្ទៃពោះ និងទារក ដូចជា ឡើងកំដៅយូរដោយសារឆ្លងជំងឺ។
  • សូមជៀសវាងសុរា និងបារី
    ការផឹកស្រាអាចបង្ករឲ្យទារកក្នុងផ្ទៃបាត់បង់អវ:យវ:ណាមួយ ដូច្នេះត្រូវបញ្ឈប់ការផឹកស្រានៅ ពេលមានផ្ទៃពោះ ។ ការជក់បារីអាចបង្កឲ្យការលូតលាស់របស់ទារកនៅក្នុងផ្ទៃមិនប្រក្រតី ដូច្នេះត្រូវតែឈប់ជក់បារីមុនពេលមានផ្ទៃពោះ។
  • ស្ត្រីមានផ្ទៃពោះ ត្រូវទទួលទានជាតិកាល់ឡូរី ជាតិប្រូតេអ៊ីន ជាតិរ៉ែ និងវីតាមីនឲ្យបានគ្រប់គ្រាន់។
    ប្រសិនបើបរិភោគអាហារតាមធម្មតា ឲ្យបានត្រឹមត្រូវទៀងទាត់ ពួកគេពុំចាំបាច់ទទួលទានជាតិរូបត្ថម្ភ បន្ថែមទៀតទេ។ បើសិនជាពួកគេគ្មានបញ្ហាខាងអាហាររូបត្ថម្ភទេ រយ:ពេល៤ខែដំបូង ពួកគេនឹងឡើងទម្ងន់ ១គីឡូក្រាមក្នុងមួយខែ ហើយប្រហែលជាឡើង ២គីឡូក្រាមក្នុង ១ខែនៅ ៦ខែក្រោយក្នុងពេលមានផ្ទៃពោះ ដូច្នេះសរុបទាំងអស់អាចឡើងដល់ ១៣គីឡូក្រាមនៅពេលគ្រប់ខែ ។ ផ្នែកម្យ៉ាងទៀត ពួកគេត្រូវលេបថ្នាំជាតិ ដែកបន្ថែម ចាប់ពីខែទី ០៥ នៃការមានផ្ទៃពោះ ។ លេបថ្នាំជាតិដែកមានសារធាតុដែកនៅមុនពេលញ៉ាំ អាហារអាចជួយឲ្យថ្នាំជ្រាបបានល្អ។ ស្រ្តីដែលមានវ័យគ្រប់ការត្រូវលេបថ្នាំ folicacid(ថ្នាំជាតិដែក) ជារៀងរាល់ថ្ងៃ ដើម្បីការពារសសៃប្រសាទ។
  • នៅពេលមានផ្ទៃពោះ ងាយនឹងមានជម្ងឺទល់លាមក ដោយសារចលនានៃសរីរសាស្ត្រពោះវៀនមានការអន់ ថយ ធ្វើឲ្យលាមកកាន់តែរឹងនិងផ្ទៃពោះរីកធំធ្វើឲ្យត្បៀតពោះវៀន។
    អ្នកអាចប្រើប្រាស់សេវាកម្មប្រឹក្សានិងការជួយសង្រ្គោះគ្រាអាសន្ននៅ៦តំបន់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ9001800 សម្រាប់ម៉ោងក្រៅពីនេះនៅពេលដែលអ្នកទូរស័ព្ទ អ្នកនឹងបង្វែរទៅកាន់សេអ៊ូលហើយវិធានការតាមរយះបរិក្ខាការពារស្រ្តីអន្តោប្រវេសន៏ជំងឺទល់លាមក ដូចជាញ៉ាំផ្លែឈើនិងបន្លែស្រស់។ ពិសារទឹកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
  • សូមជៀសវាងការធ្វើសកម្មភាពខ្លាំងៗ
    ស្រ្តីមានផ្ទៃពោះមិនចាំបាច់កំណត់ធ្វើលំហាត់ប្រាណទេ។ ជាការល្អដែលមានការបន្តរស់នៅប្រចាំថ្ងៃនឹងលំហាត់ប្រាណស្រាលៗ ឲ្យបានទៀងទាត់ ។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នក្នុងការចាប់ផ្តើមធ្វើលំហាត់ប្រាណថ្មី ឬ មិនត្រូវហាត់ប្រាណខ្លាំងពេក ។ ត្រូវតែជៀងវាងក្នុងការធ្វើការងារធ្ងន់ ឬ ការងារគ្រោះថ្នាក់ការដែលឡើងទៅកន្លែងដែលខ្ពស់។
  • មិនចាំបាច់កំណត់ក្នុងការរួមដំណេកនៅពេលមានផ្ទៃពោះ រហូតដល់ ៤សប្តាហ៍ចុងក្រោយ។ ប៉ុន្តែត្រូវជៀសវាងក្នុងករណីមានគ្រោះថ្នាក់ការលូតកូន ឬ ការសម្រាលកូនមុនពេលកំណត់ ឬប្រើស្រោមអនាម័យ ។
  • អាចចាក់វ៉ាក់សាំងការពារជំងឺផ្តាសសាយ មិនទាក់ទងនឹងកំឡុងពេលមានផ្ទៃពោះ ។
  • នៅពេលអង្គុយយូរស្ត្រីមានផ្ទៃពោះត្រូវតែធ្វើចលនាជើងរាល់១ម៉ោងម្តងយ៉ាងតិចដើម្បីជួយ ជម្រុញចលនាឈាម។
  • នៅពេលមានផ្ទៃពោះ ងាយនឹងមានជំងឺហើមនៅជើង ដោយសារសរសៃឈាមធំ ឬ សរសៃនៃត្រគៀកត្រូវបានគាប ។ ការលើកជើងទាំងពីរឡើងអាចជួយបំបាត់ជំងឺហើម ប៉ុន្តែជំងឺនេះ អាចកើតឡើងដោយលើសឈាមពេលមានផ្ទៃពោះ ដូច្នេះអ្នកដែលមានជម្ងឺហើមជិតពេល សម្រាលកូនត្រូវពិនិត្យឈាម។
  • នៅពេលមានផ្ទៃពោះមានការកើតឡើងទឹករងៃនៅទ្វាមាស ។
    បញ្ហានេះបណ្តាលមកពីទឹកអ័រម៉ូនស្បូនរបស់ស្ត្រីដែលធ្វើឲ្យទឹករងៃកើតឡើងយ៉ាងច្រើន ដូច្នេះបញ្ហានេះ មិនមែនជាជម្ងឺទេ។
  • សូមទទួលការពិនិត្យឲ្យបានទៀងទាត់
    សូមទទួលយកការពិនិត្យអោយបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ អ្នកត្រូវទៅទទួលការគាំពារពីវិទ្យាស្ថានវេជ្ជសាស្ត្រដើម្បីពិនិត្យរកមើលហេតុការណ៍មិនល្អណាមួយដែលអាចកើតមានលើម្តាយ និងទារក។ ការធ្វើ ដូចនេះអាចអោយយើងទប់ស្កាត់ហេតុការណ៍មិនទាំងល្អទាំងនោះ បានទាន់ពេលវេលា។

No comments:

Powered by Blogger.