ការផ្តល់កំណើតដល់កូន
ស្ត្រីមានផ្ទៃពោះអាចឆ្លងទន្លេនៅការិយាល័យ OB/GYN រឺក៍នៅមន្ទីរពេទ្យ។
ស្ត្រីដែលទទួលបានការគាំពារនៅមជ្ឈមណ្ឌលសុខភាពសាធារណ:ត្រូវឆ្លងទន្លេនៅមន្ទីរពេទ្យ
OB/GYN។ អ្នកត្រូវត្រៀមទុកជាមុន
មុនការឆ្លងទន្លេដើម្បីជៀសវាងការភ័យស្លន់ស្លោ។ ការឆ្លងទន្លេជាទូទៅមានពីរបែប
គឺការឆ្លងតាមបែបធម្មជាតិ និងការឆ្លងទន្លេដោយវះកាត់។
ការឆ្លងទន្លេតាមបែបធម្មជាតិ
- ការឆ្លងទន្លេតាមបែបធម្មជាតិគឺជាផ្តល់កំណើតអោយកូនតាមបែបធម្មជាតិតាមរន្ធទ្វារមាសស្ត្រី ដោយគ្មានជំនួយពីម៉ាស៊ីនអ្វីទាំងអស់។ តំបន់រន្ធទ្វារមាសត្រូវបានកាត់ដើម្បីធ្វើអោយមានការងាយ ស្រួលដល់ការបង្កើតកូន។
- ប្រសិនបើទារកក្នុងផ្ទៃមិនត្រូវបានបង្កើតចេញក្នុងរយ:ពេលយូរនោះ ថ្នាំជំនួយការបង្កើតកូននឹងត្រូវបានប្រើដើម្បីជំនួយដល់ការឆ្លងទន្លេ។ ប្រសិនជាកូនដំបូងរបស់អ្នក ការឆ្លងទន្លេប្រហែលជាច្រើនជាង១០ម៉ោង ប្រសិនជាកូនទីពីរវិញការឆ្លងទន្លេមានរយ:ប្រហែល ប្រាំម៉ោង។
- ការឆ្លងទន្លេតាមបែបធម្មជាតិមានការឈឺចាប់ខ្លាំងពិតមែន តែការឈឺចាប់នេះនឹងបញ្ចប់ភ្លាមនៅ ពេលការឆ្លងទន្លេត្រូវបានបញ្ចប់។ ការឆ្លងទន្លេតាមបែបធម្មជាតិនេះជាវិធីល្អបំផុត ហើយការស្នាក់ នៅមន្ទីរពេទ្យមានរយ:ពេលខ្លី ហើយវាក៍ជាវិធីសម្រាលកូនដែលមានតំលៃថោកផងដែរ។
ការឆ្លងទន្លេដោយវះកាត់
- នៅពេលដែលការឆ្លងទន្លេតាមបែបធម្មជាតិមានការពិបាក ការឆ្លងទន្លេដោយវះកាត់នឹង ត្រូវអនុវត្តន៍។ វិធីត្រូវបានអនុវត្តន៍នៅក្នុងស្ថានភាពគ្រោះថ្នាក់ដូចជា ការកើតមុនខែ, ឆ្អឹងត្រគាកតូចពេក, ទារកកើតបញ្ច្រាស់ទិសជាដើម។
- ការវះកាត់បែបនេះមានភាពស្មុគស្មាញណាស់។ ដោយសារតែមូលហេតុនេះហើយ វាជាការល្អដែលស្ត្រីសម្រាលកូនតាមបែបធម្មជាតិ បើសិនជាការវះកាត់មិនចាំបាច់។
- ការឆ្លងទន្លេដោយវះកាត់ទាមទារអោយម្តាយស្នាក់នៅមន្ទីរពេទ្យរយ:ពេលប្រហែល ១សប្តាហ៍ ហើយវាមានតម្លៃថ្លៃជាងការឆ្លងទន្លេតាមបែបធម្មជាតិ។
No comments: