វិធីសាស្ត្រ​បង្រៀន​កូនៗ​ឲ្យ​ចេះ​ប្រកប​អក្សរ

ការ​បង្រៀន​កូនៗ​ ឲ្យ​ចេះ​ប្រកប​អក្សរ ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​វា​ជា​កិច្ចការ​មួយ​សំខាន់​ណាស់។ អ្នកត្រូវគិត​ពីវិធីសាស្ត្រ​ខុសៗ​គ្នា នៅ​ពេល​បង្រៀន​កូន​ប្រកប។ មាន​វិធីសាស្ត្រ​បុរាណៗ អ្នក​អាច​ឲ្យ​ពួក​គេសរសេរ​មួយ​ពាក្យ​ពី ៤-៥ ដង ឬ ឲ្យ​ពួកគេ​ប្រើពាក្យ​មួយ​នេះ​ច្រើន​ដង​នៅ​ក្នុង​ប្រយោគ។ អ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​រក​វិធីថ្មីៗ ហើយ​មាន​ការ​ឆ្នៃប្រឌិត។ វិធី​នេះ​​នឹង​អាច​ជួយ​ឲ្យ​កូនៗ​មាន​ចំណាប់អារម្មណ៏​លើ​ការរៀន​ប្រកប។
 

ទោះបីជា​សាលា នឹង​ផ្តល់​ការ​ងារ​ច្រើន​ដល់​កូនៗ​របស់​អ្នក​ក៏ដោយ តែ​អ្នក​ក៏​អាច​ជួយ​ដល់​គ្រូ និង​កូនៗ​របស់​អ្នក​ដែរ។ គ្មាន​អ្វីដែល​គួរ​ឲ្យ​សង្ស័យ​ឡើយ កូនៗ​របស់​អ្នក​នឹង​កាន់​តែ​មាន​ភាព​កក់​ក្តៅ នៅពេល​បាន​នៅ​ជា​មួយឪពុក​ម្តាយ​ដូច​ជា​អ្នក។ អ្នក​អាច​រក​ដំណោះ​ស្រាយ​បញ្ហា​របស់​កូនៗ​អ្នក ហើយ​ធ្វើការ​ជា​មួយ​ពួក​គេ។ នៅ​ពេល​អ្នក​កំពុង​បង្រៀនកូន​ៗ​ប្រកប​អក្សរ អ្នក​ត្រូវ​រក្សា​ចំណុច​មួយ​ចំនួន​ទុក​នៅ​ក្នុង​ចិត្ត។ អ្នក​ត្រូវ​ចេះដោះ​ស្រាយ​លើ​តួអក្សរ, ក្បួន​ច្បាប់​ការ​ប្រកប, អនុវត្ត​តាម​ដំណាក់​កាល​មួយៗ ហើយ​ចុង​បញ្ចប់​ធ្វើការ​រំលឹក​ឡើង​វិញ។ ប្រើ​សមត្ថភាព​ប្រាប់​ដល់​កូន​អ្នក​ពី​អ្វីពិត​ប្រាកដ ដែល​ធ្វើ​ឲ្យ​កូន​អ្នក​ចេះ​ប្រកប​ឲ្យ​បាន​ល្អ។

ការ​មើល និង​ការសរសេរ
នេះជាវិធីសាស្ត្រ​ប្រសើរ​បំផុត ដើម្បី​ជួយ​ឲ្យ​កូន​របស់​អ្នក​អាច​ចង​ចាំការ​ប្រកប។ អ្នក​អាច​លេងសើច​ដោយ​ការ​លេង​ហ្គេម​តិច​តួច​ជា​មួយ​ពួក​គេ។ អ្នក​អាច​ឲ្យ​ពួក​គេសរសេរ​ពាក្យ​នៅ​លើ​សន្លឹក​បៀ​ដែលមើល​ហើយ រួចឲ្យ​ពួកគេ​សរសេរ​ពាក្យ​ទាំង​នោះ​ឡើង​វិញ។ អ្នក​អាច​លេង​ហ្គេម​ផ្សេងៗ​ជា​ច្រើន​ទៀត។

លាក់ហើយ​ឲ្យ​ដើររក
នេះ​ជា​ប្រភេទ​ហ្គេម​មួយ​ដែល​ក្មេងៗ​ចូល​ចិត្ត​លេង។ អ្នក​អាច​លាក់​បៀ ២ទៅ ៣​សន្លឹក នៅ​ជុំវិញ​ផ្ទះ​ហើយ ​បន្ទាប់​មក​ឲ្យ​ពួកគេ​ដើរ​រក។ នៅ​ពេល​ពួក​គេ​រក​ឃើញ​សន្លឹក​បៀទាំង​អស់​ហើយ ប្រាប់​ឲ្យ​ពួកគេ​សរសេរ​ពាក្យ​ក្នុង​សន្លឹក​បៀរ​នោះ​ចូល​ក្នុង​សៀវ​ភៅ។

កំណត់​ពេលវេលា
ប្រសិន​បើកូនៗ​របស់​អ្នក​ចូល​ចិត្តការ​ប្រណាំង​ប្រជែង អ្នក​អាច​ប្រើនាឡិកា​កំណត់​ពេល។ អ្នកអាច​ឲ្យ​គាត់​សរសេរ ១០​ពាក្យ។ អ្នក​ក៏​អាច​ឲ្យ​គាត់​កំណត់​ពេល​វេលា​ដោយ​ខ្លួន​ឯង​បាន​ដែរ។ អ្នក​អាច​ប្រើគំនិត​មួយ​ចំនួន ដើម្បី​ជួយ​រក្សា​ចិត្ត​របស់​គាត់​ឲ្យ​បាន​ស្ងប់ ហើយ​នឹង​ធឹង​ក្នុង​ពេល​កំពុង​សរសេរ។

ដាក់ពិន្ទុ
ក្មេងៗ​តែង​តែ​ចង់​បាន​ការ​លើក​ទឹក​ចិត្ត និងចង់​ឲ្យ​អ្នក​មាន​មោទនភាព​ចំពោះ​ពួក​គេ។ សម្រាប់​រឿង​នេះ អ្នក​អាច​ធ្វើតារាង​ពិន្ទុ​មួយ ដែលអាច​ដាក់​ពិន្ទុរបស់​គាត់​ជា​បន្ត​បន្ទាប់។ អ្នក​អាច​ប្រើ​កុំព្យូទ័រ ឬ​ក៏​អាច​ឲ្យ​កូន​អ្នក​ដាក់​ពិន្ទុបន្ត​បន្ទាប់​របស់​គាត់​នៅ​លើ​ក្រដាស។

ធ្វើ​ឲ្យ​បាន​គ្រប់​យ៉ាង​ទាំង​អស់
កុំប្រើ​តែក្រដាស និង​ប៊ិច​គ្រប់ពេល​វេលា អ្នក​អាច​ប្រើ​វិធីផ្សេងៗ​ដែល​មាន​នៅ​ជុំវិញ​ផ្ទះ។ អ្នក​អាច​ប្រើ​ជក់, ក្រមួន, ខ្មៅដៃ, ភក់ ឬក្រែម​កោរ​ពុក​មាត់។ ឲ្យ​កូន​របស់​អ្នក​សរសេរ​អក្សរ​ដោយ​ប្រើ​វិធី​ឆ្នៃ​ប្រឌិត៕

No comments:

Powered by Blogger.