គុណសម្បត្តិ ៦យ៉ាងរបស់​ភរិយា ដែល​ធ្វើឲ្យស្វាមីមានសុភមង្គល

បុរសៗ​កោត​សរសើរ និង​ចង់​បាន​មនុស្ស​ស្រី​ដែល​ចេះ​ស្តាប់​បង្កាប់, ប៉ិនប្រសប់​ខាង​ម្ហូបអាហារ, ស្មោះត្រង់… មក​ធ្វើ​ជា​គូអនាគត។ នៅ​ពេល​ធ្វើការ​ជ្រើស​រើសគូស្នេហ៏ មាន​កត្តា​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​តែ​ងតែ​គិត​ដល់ គឺ​ មុខ​ស្អាត និង​​មើលទៅ​មាំទាំ តែ​វា​មិន​មែន​ជារឿង​ទី១ ដែល​បុរស​ត្រូវ​សម្លឹង​មើល​ឡើយ។ យោងតាម​ទស្សនាវដ្តី Allwomenstalk បាន​បង្ហាញ​ថា មនុស្ស​ស្រី​ដែល​បុរសៗ​ចង់​បាន គឺ​មាន​សមត្ថភាព​ក្នុង​ការ​ស្តាប់ និង​ចេះគិត​ពិចារណា មិនទាក់​ទង​នឹង​កត្តា​រូបរាង​ខាង​ក្រៅ​ឡើយ។


ពូកែស្តាប់
បុរសៗ​ភាគ​ច្រើន​កោតសរសើរ​ចំពោះ​មនុស្ស​ស្រី ដែល​មានសមត្ថភាព​ស្តាប់ និង​យល់។ វា​ហាក់បី​ដូច​ជា​ចម្លែក​ណាស់ នៅ​ពេល​មាន​ជម្លោះ​កើត​ឡើង មនុស្ស​ស្រី​ជា​ច្រើន​បាន​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់ តែ​បែរ​ជា​តម្តើង​សម្លេង​ខ្លាំងៗ។ បុរសៗ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​ថ្ងៃណា​មួយ ភរិយា​របស់​គាត់​អាច​នឹង​លែង​ស្តាប់​ហេតុផល​របស់​គាត់។ មនុស្ស​ស្រី​ពូកែ​ខាង​ស្តាប់ ហើយ​ស្តាប់​ដោយ​អត់​ធ្មត់​បន្តិច ដើម្បី​យក​ឈ្នះ​លើ​ចិត្ត​បុរស។

កំពូល​ចុង​ភៅគ្រួសារ
ការពិត​នៃ​ចំណុច​មួយ​នេះ គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ទោះបី​ជា​យ៉ាង​ណាក៏​ដោយ វា​មិន​ត្រឹម​តែជា​តិចនិច ដើម្បី​យក​ឈ្នះលើ​បេះដូង​បុរសៗ​ទេ តែ​វា​តិចនិច​ឆ្លាត​វៃ​មួយ។ អាហារ​គ្រួសារ​មិន​ត្រឹម​តែ​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គន្លឹះ​មួយ​នៃការ​ចាប់​ផ្តើម​គ្រួសារ​ដែរ។ មនុស្ស​ស្រី​គ្រប់​រូបគួរ​តែ​រៀន​ស្រឡាញ់​ផ្ទះ​បាយ ព្រោះ​ដើម្បី​ធ្វើអាហារ​ឆ្ងាញ់ៗ​សម្រាប់​ស្វាមី។ កុំ​ឲ្យ​ស្វាមី​របស់​ខ្លួន​ត្រូវ​មក​ញ៉ាំ​មី​ជា​មួយ​បាយ ពិត​ជា​មិន​ល្អ​ឡើយ។

ទេពកោសល្យ
គេនិយាយ​ថា៖ នៅ​ពេល​អ្នក​ចាប់​ផ្តើម​និយាយ​កុហក អ្នក​នឹង​មិន​អាច​បញ្ឈប់​វា​បាន​ឡើយ។ ដើម្បី​លុប​បំបាត់​ចោល​នូវពាក្យ​សម្តីកុហក អ្នក​ត្រូវ​ប្រើ​ពាក្យ​សម្តី​កុហកៗ​ខុសៗ​គ្នា តែ​ស្ថិត​ក្នុង​ផ្លូវ​ល្អ។ បុរសៗ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ស្មោះ​ត្រង់។ ប៉ុន្តែ​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​តែមាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​របស់​ នាង​ដែល​មិន​អាច​ប្រាប់​ដល់​បុរស​បាន។

ចេះសម្រប​សម្រួល
គ្មាន​រូបមន្តអ្វីអាច​ជួយ​រក្សា​ជីវិតអាពាហ៏ពិពាហ៏​ឲ្យ​មាន​សុភមង្គល​ រហូត​បាន​ឡើយ។ មាន​តែរូបមន្ត​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ស្នេហា​បែក​បាក់ គឺ​គូភាគីម្ខាង​តែង​តែជា​អ្នក​ឈ្នះ ហើយ​គូភាគីម្ខាង​ទៀត​តែង​តែ​ចាញ់។ ទំនាក់ទំ​នងស្នេហា​រវាង​គូស្វាមីភរិយា​មិន​មែន​ជា​សង្គ្រាម​អ្នក​ឈ្នះ និង​អ្នកចាញ់​ទេ។ ពេល​ខ្លះ អ្នក​ឈ្នះ​អាច​មិន​ត្រឹម​ត្រូវ ព្រោះ​អ្នក​ចាញ់​មិន​មែន​ជា​មនុស្ស​ធ្វើ​ខុស។ ជម្លោះទាំង​ឡាយ​ត្រូវ​ស្ថិត​ក្រោម​ការសម្រប​សម្រួល និង​ព្រមព្រៀង​គ្នា​រវាង​គូភាគី​ទាំង២។ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា មិន​ទាមទារ​សមភាព​អ្វី​ឡើយ តែ​ទាម​ទារឲ្យ​អ្នក​ទាំង ២ ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ​ភរិយា​ដែល​ចេះសម្រប​សម្រួល នឹង​អាច​ជួយ​ឲ្យ​ស្វាមី​មាន​សុភមង្គល។

បង្ហាញពាក្យសំដីសំខាន់
បុរសៗ​ងាយ​នឹង​មានភាពភ័យ​ខ្លាច នៅ​ពេល​មនុស្ស​ស្រី​ចេះទាក់​ទាញ​ចំណាប់​អារម្មណ៏​អ្នក​ដទៃ។ មិន​ត្រឹម​តែសកម្មភាព​ប៉ុណ្ណោះ​ទេ តែ​ពេល​ខ្លះ មនុស្ស​ស្រី​លែង​ខ្លាច​នឹង​ការ​បង្ហាញ​អារម្មណ៏​ចំពោះ​អ្នក​ណា​ម្នាក់​ដែល​ នាង​ស្រឡាញ់។ បុរសៗ​នៅ​តែ​ធ្វើធម្មតា រីក​រាយ​ដូចជា​ក្មេង​ដដែល នៅ​ពេល​នាង​សារភាព​ស្នេហ៏​ចំពោះ​ខ្លួន។ មិន​ថា​នាង​អាច​ធ្វើ​រឿង​មាន​ន័យ​ចំពោះ​គាត់​រាប់​ពាន់​ដង​ក៏ដោយ វា​នៅតែ​មិន​គ្រប់​គ្រាន់ ប្រសិន​បើ​នាង​ភ្លេច​ពាក្យ​សារភាពស្នេហ៏។

ចេះមើលថែខ្លួនឯង
ជួនកាល មនុស្សស្រី​រវល់​តែមើល​ថែ​គ្រួសារ ភ្លេច​មើល​ថែខ្លួន​ឯង។ គ្រួសារ​គឺ​ជារបស់​លេខ​មួយសម្រាប់​ជីវិត​មែន តែ​នាង​ក៏​ត្រូវ​គោរព និង​មើល​ថែខ្លួនឯង​ផង​ដែរ។ មាន​ពេល​វេលា​ធ្វើ​ខ្លួន​ឲ្យ​បាន​ស្អាត, ស្លៀកពា​ក់​ឲ្យ​បាន​ស្អាត, ចេញ​ទៅ​ខាង​ក្រៅ ហើយ​រីករាយ​នឹង​ជីវិត។ នៅ​ពេល​នាង​មាន​ភាពស្រស់​ស្អាត បុរស​នឹង​ចង់បាន​នាង។ នៅពេល​មនុស្ស​ស្រី​ស្គាល់​ពី​តម្លៃខ្លួន​ឯង នោះ​នឹង​ធ្វើ​ឲ្យ​បុរសៗ​កាន់​តែគោរព​ដល់​នាងច្រើន៕

No comments:

Powered by Blogger.