មើលយ៉ាងម៉េចទើបដឹង ថាគេលួចស្រលាញ់?
តើប្រិយមិត្តមិត្តអ្នកអានទាំងឡាយធ្លាប់គិតទេថា មានបុរស
ឬនារីណាម្នាក់លួចស្រលាញ់អ្នកដែរ ឬអត់?
តាមការពិតវាមានសកម្មភាពច្រើនណាស់
ដែលបានបង្ហាញថាមានមនុស្សលួចស្រលាញ់យើង
គ្រាន់តែយើងមិនដែលចាប់អារម្មណ៍ពីសកម្មភាពទាំងអស់នោះតែប៉ុណ្ណោះ។
ដើម្បីអោយអស់ចង្ងល់ សូមអាននូវផ្នែកក្រោមទាំងអស់គ្នា។
១. បញ្ចេញស្នាមញញឹមដ៏គួរឲ្យស្រលាញ់
ស្នាមញញឹមដ៏គួរឲ្យស្រលាញ់ គឺជាសញ្ញាដ៏ល្អមួយ ហើយក៏ជាសញ្ញាមួយដែលបញ្ជាក់ថា រូបគេមានចំណាប់អារម្មណ៍មកលើរូបអ្នកផងដែរ ប្រសិនបើអ្នកសង្កេតថា មានអ្នកណាម្នាក់កំពុងញញឹមមករកអ្នក គឺមានន័យថា រូបគេចូលចិត្តអ្នក និងព្យាយាមធ្វើការទំនាក់ទំនងជាមួយអ្នក។ ប្រហែលមកពីគេខ្មាសអៀនពេកទើបគេមិនហ៊ាន ដូច្នេះហេតុអ្វីអ្នកមិនព្រមបង្ហាញពីការលើកទឹកចិត្ត ដោយទៅនិយាយរកគេពីរបីម៉ាត់មុន ឬគ្រាន់តែញញឹមដាក់គេវិញទៅ ប្រសិនបើអ្នកពេញចិត្តនឹងគេដែរនោះ។ និយាយរួមទៅ វាក៏គ្មានអ្វីគួរឲ្យខូចខាតនោះទេ ត្រឹមតែការនិយាយទៅរកមនុស្សប្រុសមុននោះ។
២. មុខឡើងក្រហម
អ្នកប្រហែលជាមានការលំបាកខ្លាំង ក្នុងការស្រលាញ់មនុស្សដែលមានការអៀនប្រៀនច្រើន ប៉ុន្តែវាមិនមានន័យថាអ្នកគួរតែជៀសវាងមនុស្សប្រភេទនេះនោះទេ។ ប្រសិនបើអ្នកសង្កេតឃើញមានមនុស្សមុខឡើងក្រហមនៅជុំវិញអ្នក នេះជាសញ្ញាបង្ហាញយ៉ាងច្បាស់បំផុតថាគេកំពុងលួចស្រលាញ់អ្នក តែទោះបីជាយ៉ាងណាក៏ដោយ មិនមែនមានតែមនុស្សដែលបង្ហាញអាការថាស្រលាញ់អ្នកទេដែលអៀនឡើងមុខក្រហម សូម្បីតែពេលមនុស្សប្រុសបានឃើញស្រីស្អាត ក៏មានអាការបែបនេះកើតឡើងដូចគ្នា។
៣. ប្រើទំនាក់ទំនងតាមក្រសែភ្នែក
សញ្ញានេះហាក់ដូចជាមានល្បិច បន្តិច ដូច្នេះអ្នកគួរយកចិត្តទុកដាក់ចំពោះវា ព្រោះការទំនាក់ទំនងតាមក្រសែភ្នែកនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងពេលទំនាក់ទំនង ហើយអ្នកត្រូវរៀនប្រើប្រាស់វាឲ្យបានច្រើនតាមដែលយើងអាចធ្វើបាន។ ផ្អែកទៅលើការប្រើប្រាស់ទំនាក់ទំនងតាមក្រសែភ្នែក របស់មនុស្សដែលមើលមកលើអ្នក អ្នកអាចមើលដឹងថាតើគេនោះចូលចិត្តអ្នកឬអត់ ប្រសិនបើគេសម្លឹងមកអ្នកយូរជាងធម្មតា វាជាសញ្ញាមួយបង្ហាញថាគេចាប់អារម្មណ៍មកលើអ្នកតែបើគេសម្លឹង មើលអ្នកតែមួយភ្លែត នេះក៏មានន័យថា គេក៏មានអាការស្រលាញ់អ្នកខ្លះដែរ ទាស់ត្រង់ថាគេអៀនបន្តិច។
៤. ចូលចិត្តធ្វើត្រាប់តាម
ពេល ខ្លះមនុស្សប្រុសតែងធ្វើសកម្មភាពតាមមនុស្សស្រី ដែលខ្លួនស្រលាញ់ដោយមិនដឹងខ្លួន ហើយការធ្វើត្រាប់តាមនេះក៏ជាសញ្ញាមួយទៀត ដែលបង្ហាញថាគេកំពុងលួចស្រលាញ់អ្នកផងដែរ ជាឧទាហរណ៍ នៅពេលអ្នកកំពុងសើច បុរសដែលនៅជិតអ្នកក៏សើចតាមអ្នកដូចគ្នា។ មូលហេតុដែលបណ្ដាលឲ្យវាកើតឡើងនោះគឺ នេះជាធម្មជាតិរបស់មនុស្សយើង ដែលត្រូវធ្វើត្រាប់តាមអ្វីមួយដែលយើងស្រលាញ់ ហើយសូម្បីតែគេហទំព័រស្វែងរកគូរស្រករមួយចំនួន ក៏ណែនាំឲ្យមនុស្សប្រុសប្រើវិធីសាស្ត្រនេះផងដែរ។
៥. ចូលចិត្តឈរច្រត់ចង្កេះ
ប្រសិនបើមានមនុស្សប្រុស ម្នាក់ឈរច្រត់ចង្កេះ ឬដាក់មេដៃនៅក្នុងខ្សែក្រវាត់នៅមុខអ្នក រូបគេប្រហែលជាចាប់អារម្មណ៍មកលើអ្នកហើយ ហើយសកម្មភាពនេះបង្ហាញអ្នកថា គេជាមនុស្សមានទំនុកចិត្តខ្ពស់ និងមានភាពជាបុរសពិតប្រាកដទៀតផង។
៦. ការប៉ះដោយចេតនា
មនុស្ស ស្រីភាគច្រើន តែងមើលរំលងចំណុចសំខាន់មួយនេះ គឺប្រសិនបើមានអ្នកលួចស្រលាញ់អ្នកប៉ះអ្នក វាច្បាស់ណាស់ថាគេចូលចិត្ត និងស្រលាញ់អ្នក តែវាអាចស្ថិតក្នុងន័យមួយផ្សេងប្រសិនបើគេម្នាក់នោះ មិនមែនជាមនុស្សដែលលួចស្រលាញ់អ្នក។ មនុស្សដែលលួចស្រលាញ់អ្នក ចូលចិត្តធ្វើបែបនេះ ដើម្បីអាងអីសូមទោសអ្នកហើយ រួចបន្តការនិយាយជាមួយអ្នកទៀត ឬសម័យនេះគេតែងហៅថាអូសកាឡា។
៧. លើកចិញ្ចើម ឬញាក់ចិញ្ចើម
មនុស្សប្រុសដែលលួចស្រលាញ់ អ្នក នឹងប្រើភ្នែករបស់គេលួចមើលអ្នក ហើយគេក៏ចូលចិត្តញាក់ចិញ្ចើមដាក់អ្នកផងដែរ។ ប្រសិនបើគេបើកភ្នែកធំៗ ហើយចិញ្ចើមរបស់គេនៅតែងើបឡើង ក្នុងអំឡុងពេលដែលអ្នកកំពុងនិយាយ នេះបង្ហាញយ៉ាងប្រាកដថារូបគេកំពុងលួចស្រលាញ់អ្នក ដូច្នេះសូមចាប់អារម្មណ៍ចំពោះរឿងនេះបន្តិច។
៨. មានអារម្មណ៍ថានៅមិនសុខ
តើអ្នកមានអារម្មណ៍នៅមិនសុខមែន ទេ ពេលបាននៅជិតមនុស្សដែលខ្លួនចូលចិត្ត? អ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាចខ្លះហើយ តែអ្នកត្រូវដឹងថាវាគឺជាការភ័យខ្លាចដ៏ល្អមួយ។ ភាពភ័យខ្លាចទាំងនោះវាប្រៀបដូចជាការរំពឹងទុកមួយថា តើគេម្នាក់នោះមានអារម្មណ៍មកលើអ្នកដែរ ឬក៏អត់ ហើយប្រសិនបើអ្នកឃើញបុរសម្នាក់នោះនៅមិនស្ងៀម ឬនៅមិនសុខនោះ នេះគឺមានន័យថាគេចាប់អារម្មណ៍លើអ្នកណាស់ តែរៀងភ័យបន្តិចក្នុងការចាប់ផ្ដើមបើកកិច្ចសន្ទនាជាមួយអ្នក។

No comments: